Thursday, June 10, 2010

ការស្តាប់រឿងកំប្លែងនាំអោយយើងរំសាយទុក្ខដោយមិនដឹងខ្លួន។​ ល្ងាចថ្ងៃសុក្រចុងសប្តាហ៏មុន ខ្ញុំបាន​មើលរឿងកំប្លែងតាមយូធ្យូប​​ ហើយផ្ទុះសំនើចឡើង​ ពេលលឺតួអង្គម្នាក់ក្នុងរឿងពោលថា​ "បើមិន​បាន​បួសសងគុណម្តាយ ក៏កើតស្វាយសងគុណឪពុកដែរ។" សំដីគាត់ធ្វើអោយខ្ញុំនឹកឃើញដល់​មិត្ត​ខ្ញុំ​ម្នាក់​ដែលអ្នកស្រុកអ្នកភូមិ​តែងនិយាយតៗគ្នាមិនដាច់ តាំងពីដើមរហួត​ដល់ចុងភូមិថា​គាត់ជាអ្នក​ចេះ​ដឹង​​ទាំងផ្លួវលោក នឹងផ្លូវធម៌។ គាត់មានធ្វីមាត់ខ្លាំងណាស់ និយាយមិនដែលទល់ឡើយ។​ អ្នកស្រុក​បាន​ផ្តល់​​ងា​រ​អោយ​គាត់ថា "លោកបណ្ឌិតស្រុកស្រែ"​ ។ វាមិនជារឿងចំឡែកទេ ដែលគាត់​មានភាព​ល្បី​ល្បាញ​​បែបនេះ ព្រោះនៅ​ជន​បទ មនុស្សតិច ហើយរាបអានគ្នាណាស់តាំងពីជីតារហូតដល់ចៅ។​​ ហេតុ​នេះ​ហើយ​ រឿងអ្វី​ក៏​លាក់​មិនជិតពី​ភ្នែកញាតិញ៉ោមដែរ។ កុំថាឡើយតែមានសង្សារ​ សូម្បី​តែនរណា​លួច​ស្រឡាញ់នរណា ក៏​គេច​មិនផុត​ពីភ្នែកត្រចៀកអង្គការភ្នែកម្នាស់នេះដែរ។​ លក្ខណៈពិសេសនេះ ធ្វើ​អោយ​​ទីជនបទក្លាយ​ជា​ភាព​ស្ងប់សុខជា​ទីក្រៃលែង។​មិត្តខ្ញុំជាមនុស្សឧស្សាហ៏​ នឹងស្វា​ហាប់ក្នុង​វិស័យក​សិកម្ម។​ គាត់មានទស្សនៈ​ថា​ ក្រៅពីអំពើល្មើស​ច្បាប់​សង្គម ឬប្រាសចាក​ប្រពៃណីទំនៀមទំលាប់​ល្អរបស់ជាតិ ការងារណា ក៏​ដូច​ការងារ​​​​ណា​ដែរ​​ សុទ្ធ​តែ​មាន​តំលៃ។ ពិសេស មិនចាំបាច់តែធ្វើមន្រ្តីទេ​ មុខរបរជាកសិករកាប់គាស់កកាយ​ធរណីក៏​អាច​នាំ​​អោយមាន​ជីវភាពធូរធា​ និងមាន​កិត្តិយសគ្រាន់​បើ​ដែរ​​។​ ក្រៅពីនេះ ការងារហត្ថកម្មធ្វើអោយមានសុខភាពល្អ ព្រោះ​​គាត់មិនដែលឃើញ អ្នកស្រែណា​កើត​ជំងឺ​លើសឈាម រឺជំងឺបេះដូងឡើយ។​ ហើយលើសពីនេះ​ទៀតគាត់អាចមើល​ថែរក្យាឳពុកម្តាយគាត់​នៅពេលជរា។

ម្តាយគាត់​តែងតែផ្តល់ប្រាក់អោយគាត់​ដើម្បីយកមកផ្គត់ផ្គង់ការសិក្សារបស់គាត់នៅទីក្រុង។ មុននឹង​អោយប្រាក់ទៅមិត្តខ្ញុំ គាត់បានប្រដៅថា​ "កូនឯង​មុននឹងចាយវាយ ត្រូវចេះគិតពិចារណាផង។​​ ពិសេស​កុំ​ចាយ​ខ្ចះខ្ជាយពេក។ កូនឯងត្រូវដឹងថា លុយពិបាករកណាស់។" បណ្ខិតយើងតបវិញយ៉ាងហាមបឹល​​(Humble)ថា "អ្នកម្តាយ កុំបារម្ភពីរឿងនេះអី​។​ កូនដឹងច្យាស់ណាស់ថា លុយពិបាករក ព្រោះរាល់ថ្ងៃ នេះ ទំរាំ​ខ្ញុំបាន​លុយប៉ាវ​សង្សាខ្ញុំញ៉ាំតែគុជ នឹងសបពីញ ​ ខ្ញុំត្រូវចំណាយពេលរកលុយនៅក្នុងខ្នើយផង នឹងរកក្នុងខាប់អង្ករផង។​ ហ៊ឺ​ ពិបាកណាស់។"​

នេះបានជា បណ្ឌិតដែលចេះសព្វ ហើយដែលមិនស្គាល់ថា​ពាក្យទល់ច្រកមែន។​​​ គាត់ចេះកំប្លែង រហូត​ដល់ម្តាយគាត់រកពាក្យនិយាយលែងកើត​​ មានតែសើចលឺសូហ្គាៗ។​

2 comments:

Anonymous said...

Hi, just come across your blog and read this post. your friend is really funny like you said. by reading your blog, i feel a bit release from my stressful work. thanks :)

k@nh@ V@t3y said...

Pu Lito- I can't read that article, too small..!