Wednesday, May 12, 2010

រឿង​​ ប្រពន្ធមិត្តខ្ញុំសំដីផ្អែម
ល្ងាចថ្ងៃសុក្រ​ ពួកយើងប្រុសៗតែងជួបជុំគ្នាញ៉ាំនេះញ៉ាំនោះ​ និយាយពីនេះនិយាយពីនោះ។ អធិប្បាយ​ទាំងពីរឿងស្រុកទេស​ រហូតដល់រឿងគ្រួសារផ្ទាល់ខ្ឡន។​​​ យើងអ៊ួតពីរឿងការរីកចំរើនរបស់់សង្គមផង​ អ៊ួតទាំងពីរឿងប្រពន្ធកូនផង។ មានមិត្តខ្ញុំម្នាក់ទើបនឹងរៀបការហើយថ្មីថ្មោង មិននឹងទាន់បានទៅហន​នីមូន​​ផង ក៏បានអ៊ួតពីប្រពន្ធគាត់ដែរ។​ "ប្រពន្ធខ្ញុំជាស្រ្តីគ្រប់លក្ខ និយាយស្តីសុភាពរាបសារ គួរអោយ​ចង់​ស្តាប់​ណាស់។ អ្នកណាមិនជឿ មុខជាចាញ់"​ គាត់ពោលមិនរួចពីមាត់ផង ប្រពន្ធគាត់មកដល់ភ្លាម។​​ នេះបានចំជានឹកដើម ដង្ហើមដល់មែន។​ បងស្រីបានសួរពួកយើងយ៉ាងសុភាពថា "ពួកបងៗ​អនុញ្ញាត្ត​អោយខ្ញុំនិយាយជាមួយ​ស្វាមី​ខ្ញុំបន្តិចបានទេ?"​ ពួកយើងងកក្បាល​ ហើយគាត់ក៏បន្តថា "អួនបាន​ប្រាប់​បង​ឯងហើយ ថាកុំអោយ​ស៊ីផឹក​ជា​​មួយពួកអាឆ្កែអស់ហ្នឹង!"​ ភ្លាមនោះ ពួកយើង​ក៏និយាយ​ទៅកាន់មិត្ត​យើង​ថា "ឯងឃើញទេ បើឯងស៊ីផឹក​ជា​​មួយពួកយើង ប្រហែលជាបងស្រីមិនខឹងដាច់ក្បាល ដាច់​កន្ទុយ​ដូច្នេះ​ទេ។ លើក​ក្រោយៗ​​ ឯងកុំផឹកជាមួយឆ្កែទៀតណា សំឡាញ់។ បើឯទៅផឹកជាមួយឆ្កែអឹញ្ចឹង គ្មាន​នរណាទ្រាំបានទេ។"​​

Tuesday, May 4, 2010

ទឹកអប់ផ្កាចំប៉ា
ជាធម្មតាផ្កាចំប៉ាដែលមានគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់នោះ ត្រូវបាននារីភាគច្រើនយកមកចងសក់ដើម្បី​ជាគ្រឿងលំអរ និងដើម្បីអោយក្លិនដ៏ក្រអូបនេះជាប់នៅនឹងសក់របស់ពួកគេ។
ថ្ងៃបវេសនកាលបានមកដល់ ខ្ញុំបានចូលរៀនក្នុងថ្នាក់ទី៩ដែលក្នុងនោះមានបងប្រុសម្នាក់មានក្លិនក្រអូបម៉្យាង​ស្រដៀងនឹងក្លិនផ្កាចំប៉ា​ ចោលក្លិនភាយៗចេញពីខ្លួនគាត់។​ ខ្ញុំមានការងឿងឆ្ងល់ជាខ្លាំង ហើយនឹកក្នុងចិត្តថាប្រហែលជាផ្កាចំប៉ានាពេលបច្ចុប្បន្ននេះ​ ត្រូវបានគេ​យកទៅច្នៃធ្វើជាទឹកអប់ហើយតាមមើល ពី​ព្រោះ​​នៅពេលនោះ ខ្ញុំបានលួចចោលកន្ទុយភ្នែកមើលទៅក្បាលរបស់គាត់ដែលកាត់ខ្លីផ្កាថ្កូវដូច​ជាសក់ពួកទាហានបារាំងដែលចូលស្រុកខ្មែរយើងសម័យអុនតាក់អីច្ចឹងដែរ។ ចៃដន្យអី ថ្ងៃមួយមានម៉ោងកីឡាដែលតំរូវ​អោយសិស្សទាំងអស់រត់ប្រណាំងគ្នា ហើយលោកគ្រូបានចាត់តាំងអោយខ្ញុំរត់ប្រជែងនឹងគាត់។ ពេលនោះគាត់ពាក់អាវវៀលក្លៀកពណ៌ក្រហមឆ្អៅលេចធ្លោជាងគេជាងឯងណាស់។ ពេលនោះហើយដែលចម្ងល់ទាំងប៉ុន្មានរបស់ខ្ញុំបានស្រាយ ខណៈដែលភ្នែកទាំងគូរបស់ខ្ញុំបានប្រទះឃើញផ្កាចំប៉ាជាច្រើនដោយអចេតនា ប្រហែលជាពីរគុម្ពយ៉ាងតិច បានចងភ្ជាប់យ៉ាងប្រណិតដោយយកចិត្តទុកដាក់បំផុតទៅនឹងក្លៀកម្ខាងៗរបស់បងប្រុសនោះ។ ពេលនោះហើយដែលខ្ញុំបានដឹងថា ផ្កាចំប៉ាមិនទាន់ត្រូវបានយកមកច្នៃជាទឹកអប់ទេ តែអ្វីដែលខ្ញុំបានរៀនពីគាត់គឺនៅពេលដែលគាត់ប្រាប់ខ្ញុំថា មនុស្សយើងតែងតែផ្សាភ្ជាប់ខ្លួនទៅនឹងធម្មជាតិជានិច្ច តែមនុស្សតែងតែមើលរំលងពីទំនាក់ទំនងនេះ។​ ហេតុនេះហីយបានជាគាត់សុខចិត្តធ្វើជាគំរូដើម្បីអោយមនុស្សដែលនៅជុំវិញខ្លួនគាត់ បានយល់ពីទំនាក់ទំនងនេះដែលមិនអាចផ្តាច់បាននេះ។

ណាហ្គូយ៉ា ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១០
ដោយ​ ការាសឹ១