ការស្តាប់រឿងកំប្លែងនាំអោយយើងរំសាយទុក្ខដោយមិនដឹងខ្លួន។ ល្ងាចថ្ងៃសុក្រចុងសប្តាហ៏មុន ខ្ញុំបានមើលរឿងកំប្លែងតាមយូធ្យូប ហើយផ្ទុះសំនើចឡើង ពេលលឺតួអង្គម្នាក់ក្នុងរឿងពោលថា "បើមិនបានបួសសងគុណម្តាយ ក៏កើតស្វាយសងគុណឪពុកដែរ។" សំដីគាត់ធ្វើអោយខ្ញុំនឹកឃើញដល់មិត្តខ្ញុំម្នាក់ដែលអ្នកស្រុកអ្នកភូមិតែងនិយាយតៗគ្នាមិនដាច់ តាំងពីដើមរហួតដល់ចុងភូមិថាគាត់ជាអ្នកចេះដឹងទាំងផ្លួវលោក នឹងផ្លូវធម៌។ គាត់មានធ្វីមាត់ខ្លាំងណាស់ និយាយមិនដែលទល់ឡើយ។ អ្នកស្រុកបានផ្តល់ងារអោយគាត់ថា "លោកបណ្ឌិតស្រុកស្រែ" ។ វាមិនជារឿងចំឡែកទេ ដែលគាត់មានភាពល្បីល្បាញបែបនេះ ព្រោះនៅជនបទ មនុស្សតិច ហើយរាបអានគ្នាណាស់តាំងពីជីតារហូតដល់ចៅ។ ហេតុនេះហើយ រឿងអ្វីក៏លាក់មិនជិតពីភ្នែកញាតិញ៉ោមដែរ។ កុំថាឡើយតែមានសង្សារ សូម្បីតែនរណាលួចស្រឡាញ់នរណា ក៏គេចមិនផុតពីភ្នែកត្រចៀកអង្គការភ្នែកម្នាស់នេះដែរ។ លក្ខណៈពិសេសនេះ ធ្វើអោយទីជនបទក្លាយជាភាពស្ងប់សុខជាទីក្រៃលែង។មិត្តខ្ញុំជាមនុស្សឧស្សាហ៏ នឹងស្វាហាប់ក្នុងវិស័យកសិកម្ម។ គាត់មានទស្សនៈថា ក្រៅពីអំពើល្មើសច្បាប់សង្គម ឬប្រាសចាកប្រពៃណីទំនៀមទំលាប់ល្អរបស់ជាតិ ការងារណា ក៏ដូចការងារណាដែរ សុទ្ធតែមានតំលៃ។ ពិសេស មិនចាំបាច់តែធ្វើមន្រ្តីទេ មុខរបរជាកសិករកាប់គាស់កកាយធរណីក៏អាចនាំអោយមានជីវភាពធូរធា និងមានកិត្តិយសគ្រាន់បើដែរ។ ក្រៅពីនេះ ការងារហត្ថកម្មធ្វើអោយមានសុខភាពល្អ ព្រោះគាត់មិនដែលឃើញ អ្នកស្រែណាកើតជំងឺលើសឈាម រឺជំងឺបេះដូងឡើយ។ ហើយលើសពីនេះទៀតគាត់អាចមើលថែរក្យាឳពុកម្តាយគាត់នៅពេលជរា។
ម្តាយគាត់តែងតែផ្តល់ប្រាក់អោយគាត់ដើម្បីយកមកផ្គត់ផ្គង់ការសិក្សារបស់គាត់នៅទីក្រុង។ មុននឹងអោយប្រាក់ទៅមិត្តខ្ញុំ គាត់បានប្រដៅថា "កូនឯងមុននឹងចាយវាយ ត្រូវចេះគិតពិចារណាផង។ ពិសេសកុំចាយខ្ចះខ្ជាយពេក។ កូនឯងត្រូវដឹងថា លុយពិបាករកណាស់។" បណ្ខិតយើងតបវិញយ៉ាងហាមបឹល(Humble)ថា "អ្នកម្តាយ កុំបារម្ភពីរឿងនេះអី។ កូនដឹងច្យាស់ណាស់ថា លុយពិបាករក ព្រោះរាល់ថ្ងៃ នេះ ទំរាំខ្ញុំបានលុយប៉ាវសង្សាខ្ញុំញ៉ាំតែគុជ នឹងសបពីញ ខ្ញុំត្រូវចំណាយពេលរកលុយនៅក្នុងខ្នើយផង នឹងរកក្នុងខាប់អង្ករផង។ ហ៊ឺ ពិបាកណាស់។"
នេះបានជា បណ្ឌិតដែលចេះសព្វ ហើយដែលមិនស្គាល់ថាពាក្យទល់ច្រកមែន។ គាត់ចេះកំប្លែង រហូតដល់ម្តាយគាត់រកពាក្យនិយាយលែងកើត មានតែសើចលឺសូហ្គាៗ។
Thursday, June 10, 2010
Subscribe to:
Post Comments (Atom)
2 comments:
Hi, just come across your blog and read this post. your friend is really funny like you said. by reading your blog, i feel a bit release from my stressful work. thanks :)
Pu Lito- I can't read that article, too small..!
Post a Comment