Wednesday, May 12, 2010


រឿង​​ ប្រពន្ធមិត្តខ្ញុំសំដីផ្អែម
ល្ងាចថ្ងៃសុក្រ​ ពួកយើងប្រុសៗតែងជួបជុំគ្នាញ៉ាំនេះញ៉ាំនោះ​ និយាយពីនេះនិយាយពីនោះ។ អធិប្បាយ​ទាំងពីរឿងស្រុកទេស​ រហូតដល់រឿងគ្រួសារផ្ទាល់ខ្ឡន។​​​ យើងអ៊ួតពីរឿងការរីកចំរើនរបស់់សង្គមផង​ អ៊ួតទាំងពីរឿងប្រពន្ធកូនផង។ មានមិត្តខ្ញុំម្នាក់ទើបនឹងរៀបការហើយថ្មីថ្មោង មិននឹងទាន់បានទៅហន​នីមូន​​ផង ក៏បានអ៊ួតពីប្រពន្ធគាត់ដែរ។​ "ប្រពន្ធខ្ញុំជាស្រ្តីគ្រប់លក្ខ និយាយស្តីសុភាពរាបសារ គួរអោយ​ចង់​ស្តាប់​ណាស់។ អ្នកណាមិនជឿ មុខជាចាញ់"​ គាត់ពោលមិនរួចពីមាត់ផង ប្រពន្ធគាត់មកដល់ភ្លាម។​​ នេះបានចំជានឹកដើម ដង្ហើមដល់មែន។​ បងស្រីបានសួរពួកយើងយ៉ាងសុភាពថា "ពួកបងៗ​អនុញ្ញាត្ត​អោយខ្ញុំនិយាយជាមួយ​ស្វាមី​ខ្ញុំបន្តិចបានទេ?"​ ពួកយើងងកក្បាល​ ហើយគាត់ក៏បន្តថា "អួនបាន​ប្រាប់​បង​ឯងហើយ ថាកុំអោយ​ស៊ីផឹក​ជា​​មួយពួកអាឆ្កែអស់ហ្នឹង!"​ ភ្លាមនោះ ពួកយើង​ក៏និយាយ​ទៅកាន់មិត្ត​យើង​ថា "ឯងឃើញទេ បើឯងស៊ីផឹក​ជា​​មួយពួកយើង ប្រហែលជាបងស្រីមិនខឹងដាច់ក្បាល ដាច់​កន្ទុយ​ដូច្នេះ​ទេ។ លើក​ក្រោយៗ​​ ឯងកុំផឹកជាមួយឆ្កែទៀតណា សំឡាញ់។ បើឯទៅផឹកជាមួយឆ្កែអឹញ្ចឹង គ្មាន​នរណាទ្រាំបានទេ។"​​