ទឹកអប់ផ្កាចំប៉ា
ជាធម្មតាផ្កាចំប៉ាដែលមានគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់នោះ ត្រូវបាននារីភាគច្រើនយកមកចងសក់ដើម្បីជាគ្រឿងលំអរ និងដើម្បីអោយក្លិនដ៏ក្រអូបនេះជាប់នៅនឹងសក់របស់ពួកគេ។
ថ្ងៃបវេសនកាលបានមកដល់ ខ្ញុំបានចូលរៀនក្នុងថ្នាក់ទី៩ដែលក្នុងនោះមានបងប្រុសម្នាក់មានក្លិនក្រអូបម៉្យាងស្រដៀងនឹងក្លិនផ្កាចំប៉ា ចោលក្លិនភាយៗចេញពីខ្លួនគាត់។ ខ្ញុំមានការងឿងឆ្ងល់ជាខ្លាំង ហើយនឹកក្នុងចិត្តថាប្រហែលជាផ្កាចំប៉ានាពេលបច្ចុប្បន្ននេះ ត្រូវបានគេយកទៅច្នៃធ្វើជាទឹកអប់ហើយតាមមើល ពីព្រោះនៅពេលនោះ ខ្ញុំបានលួចចោលកន្ទុយភ្នែកមើលទៅក្បាលរបស់គាត់ដែលកាត់ខ្លីផ្កាថ្កូវដូចជាសក់ពួកទាហានបារាំងដែលចូលស្រុកខ្មែរយើងសម័យអុនតាក់អីច្ចឹងដែរ។ ចៃដន្យអី ថ្ងៃមួយមានម៉ោងកីឡាដែលតំរូវអោយសិស្សទាំងអស់រត់ប្រណាំងគ្នា ហើយលោកគ្រូបានចាត់តាំងអោយខ្ញុំរត់ប្រជែងនឹងគាត់។ ពេលនោះគាត់ពាក់អាវវៀលក្លៀកពណ៌ក្រហមឆ្អៅលេចធ្លោជាងគេជាងឯងណាស់។ ពេលនោះហើយដែលចម្ងល់ទាំងប៉ុន្មានរបស់ខ្ញុំបានស្រាយ ខណៈដែលភ្នែកទាំងគូរបស់ខ្ញុំបានប្រទះឃើញផ្កាចំប៉ាជាច្រើនដោយអចេតនា ប្រហែលជាពីរគុម្ពយ៉ាងតិច បានចងភ្ជាប់យ៉ាងប្រណិតដោយយកចិត្តទុកដាក់បំផុតទៅនឹងក្លៀកម្ខាងៗរបស់បងប្រុសនោះ។ ពេលនោះហើយដែលខ្ញុំបានដឹងថា ផ្កាចំប៉ាមិនទាន់ត្រូវបានយកមកច្នៃជាទឹកអប់ទេ តែអ្វីដែលខ្ញុំបានរៀនពីគាត់គឺនៅពេលដែលគាត់ប្រាប់ខ្ញុំថា មនុស្សយើងតែងតែផ្សាភ្ជាប់ខ្លួនទៅនឹងធម្មជាតិជានិច្ច តែមនុស្សតែងតែមើលរំលងពីទំនាក់ទំនងនេះ។ ហេតុនេះហីយបានជាគាត់សុខចិត្តធ្វើជាគំរូដើម្បីអោយមនុស្សដែលនៅជុំវិញខ្លួនគាត់ បានយល់ពីទំនាក់ទំនងនេះដែលមិនអាចផ្តាច់បាននេះ។
ណាហ្គូយ៉ា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១០
ដោយ ការាសឹ១

Tuesday, May 4, 2010
Subscribe to:
Post Comments (Atom)
2 comments:
Yab ah del, karasu 1
3/5 Star
I am looking forward to reading your new story.
:)K4
Post a Comment