Thursday, September 9, 2010
KKK Birthday
Saturday, June 12, 2010
http://kohsantepheapdaily.com.kh/article/20100610-201115.html
ប្រវត្តិអំពី ទ្រខ្សែ២
ដោយ ៖ សាម៉ន
ថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ឆ្នាំ ២០១០
សារមន្ទីរជាតិ
ទ្រខ្សែពីរ
ឧបករណ៍ទ្រខ្សែ២ នៅក្នុងកម្ពុជាមាន ៖- ទ្រអ៊ូ (វង់ភ្លេងមហោរី)- ទ្រអ៊ូចំហៀង (វង់ភ្លេងបាសាក់)- ទ្រធំ- ទ្រសោធំ- ទ្រសោតូច- ទ្រឆេអ៊ូ- ទ្រឆេសោ ទ្រទាំងអស់នេះមានខ្សែសំនៀង២ ខ្សែ តូចឈ្មោះខ្សែឯក ខ្សែធំឈ្មោះខ្សែ គ ។ មានព្រលួត២ សំរាប់រឹតខ្សែសំនៀង ។ មានខ្សែ.ក ដូចគ្នាសំរាប់ចងខ្សែសំនៀងទាំង២ឱ្យកៀកទៅនឹងដងត្រង់ក្រោមព្រលួតដើម្បីងាយស្រួលក្នុងការប្រើម្រាមដៃចុចលើខ្សែ ។ មានយ៉ងប្រហាក់ប្រហែលគ្នាដាក់លើសន្ទះ ដើម្បីទ្រខ្សែសំនៀងឱ្យផុតពីគែមបំពង់សំនៀង ។ ពួកទ្របែបនេះត្រូវដាក់ខ្សែឆាកក្នុងចន្លោះ ខ្សែសំនៀងទាំង២មិនដាក់ក្រៅដូចឆាកទ្រខ្មែរទេ ។ ខ្សែឆាកធ្វើអំពីសំណុំសរសៃសូត្រ, សំណុំជក់ត្នោត, សំណុំកន្ទុយសេះ ឬសំណុំ សរសៃធាងម្នាស់ កាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្ននេះ គេយកសំណុំសរសៃជ័រនីឡុងឆ្មារៗ មកប្រើជំនួសវិញ ។ គេយកជ័រឈើ ស្រល់មករូតចុះឡើងលើខ្សែឆាក ដើម្បីឱ្យខ្សែឆាកជាប់ជិតស្អិតងាយនឹងទាញសំនៀងចេញពីខ្សែទាំងពីរ ។ ខ្សែសំនៀងសម័យដើម ធ្វើអំពីសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្ននេះ គេប្រើខ្សែលោហធាតុជំនួសវិញ ។ ដង និងព្រលួតច្រើនតែយកឈើរឹងមកធ្វើដូចជា ឈើនាងនួន ឈើខ្មៅ ឈើគ្រញូង។ល។ ចំណែកឯបំពង់សំនៀងគេយក ៖
- ចំពោះទ្រអ៊ូមហោរី គេយកត្រឡោកដូងធំៗ មានរាងដូចក្បាលដំរីមកធ្វើ យកស្បែក ពស់មកពាសធ្វើជាសន្ទះ ។ - ចំពោះទ្រអ៊ូចំហៀង គេយកត្រឡោកដូង ធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។ - ចំពោះទ្រធំ កាលពីសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។ - ចំពោះទ្រសោធំ គេយកស្នូកអណ្ដើក ឬ បំពង់ឫស្សីធុនធំល្មមមកធ្វើ បច្ចុប្បន្នធ្វើអំពី បំពង់ឈើ ។ - ចំពោះទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ គេ យកបំពង់ឫស្សីតូចល្មមមកធ្វើ ឥឡូវនេះគេ ក្រឡឹងលុងឈើល្អៗដូចជា ឈើនាងនួន ឈើ បេង ឈើខ្មៅ ឈើគ្រញូង ឬភ្លុកដំរីធ្វើជា បំពង់ជំនួសវិញ ។ ពួកទ្រនេះគេយកស្បែក ពស់មកពាសធ្វើជាសន្ទះ ។ - ចំពោះទ្រមានខ្សែ២ ទាំងអស់នេះ នៅ ពេលកូតម្ដងៗ គេប្រើគល់ម្រាមដៃសំរាប់ ចុចលើខ្សែសំនៀង មិនប្រើចុងម្រាមដៃដូច ការកូតទ្ររបស់ជនជាតិចិនឡើយ ។ មុខងារសំខាន់ៗរបស់ទ្រនីមួយៗ ៖- ទ្រអ៊ូ ៖ទ្រនេះមានមុខងារសំខាន់ចូលរួមប្រគំជា មួយនឹងឧបករណ៍ដទៃក្នុងវង់ភ្លេងការបុរាណ នាដើមសតវត្សទី២០ នេះ និងនៅក្នុងវង់ភ្លេង មហោរី ។ ទ្រនេះមានដំណើរសាច់បទមិនដូច ទ្រដទៃឡើយ គឺសំរាប់ជួយបន្ទរ ឬផ្ដក់ពីមុខ ពីក្រោយ ឬស៊កត្រង់កន្លែងចន្លោះៗសាច់បទ របស់ឧបករណ៍ដទៃ និងសំរាប់ក្នុងពពួកឧប ករណ៍ខាត់សាច់បទភ្លេងក្រោយពួកឧបករណ៍ ដទៃ ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនមាន សម្រស់លេចធ្លោផុតពីគេឯងឡើង ។ ទ្រនេះរឹតខ្សែសំនៀងបាន២បែប ៖កាលណាគេយកវាទៅប្រគំក្នុងវង់ភ្លេង ការបុរាណ គេត្រូវរឹតខ្សែស្មើ ឬហៅរឹត ចំហៀងក៏បាន (មានចន្លោះ៤)ប្រសិនបើគេយកវាទៅប្រគំជាមួយឧប ករណ៍ដទៃក្នុងវង់ភ្លេងមហោរី គេត្រូវរឹតសោ ឬហៅម្យ៉ាងទៀតថា រឹត ភាន់ (មានចន្លោះ ៥) ។ - ទ្រអ៊ូចំហៀង ៖ទ្រអ៊ូចំហៀងមានមុខងារសំខាន់២យ៉ាង គឺសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ និងសំខាន់ ម្យ៉ាងទៀតក្នុងវង់ភ្លេងល្ខោនយីកេបច្ចុប្បន្ន។ នៅក្នុងវង់ភ្លេងទាំងពីរនេះ ទ្រអ៊ូចំហៀងមាន តួនាទីផ្ដើមចេញបទនាំមុខឧបករណ៍ដទៃ ក្នុង ពេលប្រគំម្ដងៗ ។ អ្នកចំរៀងទាំងឡាយ និង ឧបករណ៍ផ្សេងទៀត ត្រូវរង់ចាំការបើកបទ របស់ទ្រអ៊ូចំហៀងនេះជាមុនបន្ដិចសិនមុននឹង ចូលចំណុចច្រៀង ឬចំណុចចេញរបស់ខ្លួន ។ ទ្រនេះមានសំនៀងតូចស្រាលជាងទ្រអ៊ូមហោរី ពាសស្បែក ។ របៀបរឹតខ្សែសំនៀងមានតែ១បែបគឺ - ទ្រធំ ៖ទ្រធំជាប្រភេទទ្រមួយបែបធុនធំជាងគេ ក្នុងចំណោមទ្រនៅកម្ពុជា ។ នៅក្នុងរវាងឆ្នាំ ១៩៦០ មាននៅក្នុងរាជវាំង និងឆ្នាំ១៩៦៤ មាននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកភ្លេងបុរាណ កាលនោះពួកយើងខ្ញុំនៅ ជានិស្សិតនៅឡើយ បាននាំគ្នាបង្កើតទ្រធំនេះ ឡើងធ្វើអំពីឈើខ្នុរ ដើម្បីយកទៅចូលរួម ប្រគំសាកល្បងក្នុងវង់ភ្លេងមហោរីវង់ធំ ។ ទ្រនេះមានរាងរៅដូចជាទ្រសោធំសុទ្ធសាធ តែរឹតខ្សែដូចទ្រអ៊ូមហោរីទៅវិញ ។ ទ្រនេះ មានដំណើរសាច់បទអន្លាយៗមួយៗចំៗមិន បំភ្លៃទេ ។ - ទ្រសោតូច ៖ទ្រសោតូចមានមុខងារសំខាន់ដូចជា ប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប មានក្រុមល្ខោនយី កេខ្លះមិនប្រើទ្រអ៊ូចំហៀងទេ គេប្រើទ្រសោ តូចជំនួសវិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋបាន យកវាទៅប្រើប្រាស់ជាមួយវង់ស្គរឆៃយ៉ាំជា បណ្ដើរហើយ នៅក្នុងវង់ភ្លេង ជួនរបាំប្រពៃ ណីខ្លះក៏បានយកទ្រសោតូចនេះទៅប្រើប្រាស់ ដែរ ។ សព្វថ្ងៃទ្រសោតូច មានប្រជាប្រិយ ភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ជាងទ្រដទៃទៀត ។ នៅក្នុងវង់ភ្លេងអាយ៉ៃ និងនៅក្នុងវង់ភ្លេងការសម័យទំនើប ទ្រសោ តូចមានមុខងារផ្ដើមចេញបទមុនគេបង្អស់ ។ ឧបករណ៍នេះមានរូបរាងតូច ប៉ុន្ដែមាន សំនៀងខ្លាំងមានដំណើរសាច់បទញឹកចង្អៀតជាងទ្រដទៃ ។ ខ្សែសំនៀងរឹតបាន២យ៉ាង ៖កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងមហោរី គេត្រូវរឹតខ្សែសំនៀងរឹតសោ ។កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងការសម័យទំនើប គេត្រូវរឹតខ្សែសំនៀង រឹតស្មើ ។ - ទ្រឆេអ៊ូ ៖ទ្រនេះមានទំហំតូចជាងទ្រសោតូច ប៉ុន្ដែ ធំជាងទ្រឆេសោ ។ ទ្រឆេអ៊ូប្រើប្រាស់បានតែ ក្នុងវង់ភ្លេងមហោរីប៉ុណ្ណោះ ។ ទ្រនេះមាន ដំណើរសាច់បទដូចទ្រអ៊ូសុទ្ធសាធ និងរឹតខ្សែ សំនៀងក៏ដូចគ្នាដែរ ។ ឥឡូវនេះស្ទើរតែបាត់ បង់វត្ដមានពីក្នុងសង្គមកម្ពុជាទៅហើយ ។ - ទ្រឆេសោ ៖ទ្រឆេសោមានទំហំតូចជាងគេបំផុត ហើយក៏ឮខ្លាំងជាងគេដែរ ។ ទ្រនេះប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី និងនៅក្នុងវង់ ភ្លេងល្ខោនបាសាក់ ។ នៅពេលល្ខោនបាសាក់ ទើបតែមកដល់ភ្នំពេញរវាងឆ្នាំ១៩៣០ ទ្រឆេ សោមានមុខងារសំខាន់ក្នុងការផ្ដើមចេញបទ មុនគេ ប៉ុន្ដែមកដល់បច្ចុប្បន្នបែរជាទ្រអ៊ូ ចំហៀងជាអ្នកផ្ដើមបទវិញ ។ ទ្រឆេសោនេះ មិនមែនមានកំណើតដំណាលគ្នានឹងកំណើត ល្ខោនបាសាក់ (ល្ខោនទ្រើងឃ្លោក) មកដល់ កម្ពុជា នោះទេ ប៉ុន្ដែវាមានកំណើតដ៏យូរលង់ ណាស់មកហើយក្នុងវង់ភ្លេងមហោរីរបស់ យើង ។ សំរាប់បំរើការទាំង២វង់នេះ ទ្រឆេសោ ត្រូវរឹតខ្សែសំនៀង រឹតសោ ។ នៅកម្ពុជាយើងមានវង់ភ្លេងចិនប្រគំក្នុង ពិធីហែអ្នកតា ឬថ្ងៃចូលឆ្នាំប្រពៃណីចិនជា រៀងរាល់ឆ្នាំនៅក្រុងភ្នំពេញ ក្នុងវង់ភ្លេងនោះ មានទ្រឆេមួយមានសំនៀងខ្លាំងដូចទ្រឆេ សោកម្ពុជាដែរ ។ នៅក្នុងវង់ភ្លេងកំដរល្ខោនហ៊ីចិន ដែល ធ្លាប់សំដែងនៅក្នុងកម្ពុជា គេឃើញមានទ្រ ឆេមានតួនាទីសំខាន់ខ្លាំងណាស់ ដូចទ្រឆេ សោក្នុងវង់ភ្លេងល្ខោនបាសាក់ដែរ ។ ខ្ញុំបានឃើញផ្ទាល់ ៖នៅឆ្នាំ១៩៦៥ ខ្ញុំបានឃើញទ្រសោតូច ប្រគំនៅក្នុងវង់ភ្លេងបុរាណកូរ៉េ នាទីក្រុង ព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ។ នៅឆ្នាំ១៩៦៥ ខ្ញុំបានឃើញបែបទ្រសោធំ បែបទ្រសោតូច និងបែបទ្រឆេ មានជាង៤០ ធុននៅក្នុងសារមន្ទីរភ្លេងនាទីក្រុងប៉េកាំង ប្រទេសចិន ។ នៅឆ្នាំ១៩៦៧ ខ្ញុំបានឃើញបែបទ្រសោ តូចកំពុងប្រគំក្នុងវង់ភ្លេងមួយនៅក្នុងសាលា របាំមួយខាងលិចទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅឆ្នាំ១៩៨៣ ខ្ញុំបានឃើញបែបទ្រសោ តូច កំពុងប្រគំនៅក្នុងវង់ភ្លេងមួយក្នុងសាលា សិល្បៈនាទីក្រុងហ្ស៊កហ្ស៊ី អតីតសហភាព សូវៀត ។ នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញបែបទ្រសោ តូច បែបទ្រអ៊ូចំហៀង បែបទ្រឆេ នៅសាលា តូរ្យតន្ដ្រីនាទីក្រុងអូឡុងបាទ័រ ប្រទេសម៉ុង ហ្គោលី ។ នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញទ្រឆេកំពុង ប្រគំក្នុងវង់ភ្លេងមួយនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។ នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញទ្រឆេកំពុង ប្រគំជាមួយឧបករណ៍ដទៃទៀតនៅក្នុងវង់ ភ្លេងមួយនៅទីក្រុងហាណូយ ប្រទេសវៀត ណាម ។ នៅឆ្នាំ១៩៩០ នៅទីក្រុងអូហ្សាការ ប្រទេសជប៉ុន ខ្ញុំបានឃើញគេប្រើទ្រសោតូច កំពុងប្រគំក្នុងវង់ភ្លេងមួយ ។ នៅឆ្នាំ១៩៩២ ខ្ញុំបានឃើញទ្រច្រើនបែប កំពុងប្រគំជាមួយឧបករណ៍ដទៃនៅក្នុងវង់ មួយនាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
បែបទ្រខ្សែ២ ដែលមានសណ្ឋានរាងរៅ ប្រហាក់ប្រហែលគ្នា ឬដូចគ្នាសុទ្ធសាធនៅ តាមប្រទេសនានាខាងលើនេះ ពិតជាមាន ទំនាក់ទំនងតាមចរន្ដណាមួយ ពីប្រទេសមួយ ទៅប្រទេសមួយជាមិនខាន ។ ប៉ុន្ដែតាម ប្រសាសន៍តន្ដ្រីករបុរាណៗភាគច្រើនថា ទ្រ ប្រភេទនេះមានកំណើតនៅប្រទេសចិន ហើយបានខ្មែរធ្វើត្រាប់តាមតាំងពីយូរលង់ ណាស់មកហើយ ខ្ញុំក៏មានការសន្និដ្ឋានបែប នេះដែរ ពីព្រោះប្រទេសចិនជាប្រទេសមាន ស្ដុកស្ដម្ភខ្លាំងខាងវិស័យវប្បធម៌ ហើយជា ប្រទេសដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិត ស្និទ្ធជាមួយនឹងប្រទេសកម្ពុជា តាំងពីយូរ ណាស់មកហើយ ម្យ៉ាងទៀតពាក្យថា សោ ដែលខ្មែរយើងប្រើសព្វថ្ងៃដូចគ្នាសុទ្ធសាធ នឹងពាក្យដើមរបស់ចិនថា SO (មានន័យថា ទ្រ) ខ្មែរហៅថា ទ្រសោ គឺបែបទ្រចិននេះឯង ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)

Thursday, June 10, 2010
ការស្តាប់រឿងកំប្លែងនាំអោយយើងរំសាយទុក្ខដោយមិនដឹងខ្លួន។ ល្ងាចថ្ងៃសុក្រចុងសប្តាហ៏មុន ខ្ញុំបានមើលរឿងកំប្លែងតាមយូធ្យូប ហើយផ្ទុះសំនើចឡើង ពេលលឺតួអង្គម្នាក់ក្នុងរឿងពោលថា "បើមិនបានបួសសងគុណម្តាយ ក៏កើតស្វាយសងគុណឪពុកដែរ។" សំដីគាត់ធ្វើអោយខ្ញុំនឹកឃើញដល់មិត្តខ្ញុំម្នាក់ដែលអ្នកស្រុកអ្នកភូមិតែងនិយាយតៗគ្នាមិនដាច់ តាំងពីដើមរហួតដល់ចុងភូមិថាគាត់ជាអ្នកចេះដឹងទាំងផ្លួវលោក នឹងផ្លូវធម៌។ គាត់មានធ្វីមាត់ខ្លាំងណាស់ និយាយមិនដែលទល់ឡើយ។ អ្នកស្រុកបានផ្តល់ងារអោយគាត់ថា "លោកបណ្ឌិតស្រុកស្រែ" ។ វាមិនជារឿងចំឡែកទេ ដែលគាត់មានភាពល្បីល្បាញបែបនេះ ព្រោះនៅជនបទ មនុស្សតិច ហើយរាបអានគ្នាណាស់តាំងពីជីតារហូតដល់ចៅ។ ហេតុនេះហើយ រឿងអ្វីក៏លាក់មិនជិតពីភ្នែកញាតិញ៉ោមដែរ។ កុំថាឡើយតែមានសង្សារ សូម្បីតែនរណាលួចស្រឡាញ់នរណា ក៏គេចមិនផុតពីភ្នែកត្រចៀកអង្គការភ្នែកម្នាស់នេះដែរ។ លក្ខណៈពិសេសនេះ ធ្វើអោយទីជនបទក្លាយជាភាពស្ងប់សុខជាទីក្រៃលែង។មិត្តខ្ញុំជាមនុស្សឧស្សាហ៏ នឹងស្វាហាប់ក្នុងវិស័យកសិកម្ម។ គាត់មានទស្សនៈថា ក្រៅពីអំពើល្មើសច្បាប់សង្គម ឬប្រាសចាកប្រពៃណីទំនៀមទំលាប់ល្អរបស់ជាតិ ការងារណា ក៏ដូចការងារណាដែរ សុទ្ធតែមានតំលៃ។ ពិសេស មិនចាំបាច់តែធ្វើមន្រ្តីទេ មុខរបរជាកសិករកាប់គាស់កកាយធរណីក៏អាចនាំអោយមានជីវភាពធូរធា និងមានកិត្តិយសគ្រាន់បើដែរ។ ក្រៅពីនេះ ការងារហត្ថកម្មធ្វើអោយមានសុខភាពល្អ ព្រោះគាត់មិនដែលឃើញ អ្នកស្រែណាកើតជំងឺលើសឈាម រឺជំងឺបេះដូងឡើយ។ ហើយលើសពីនេះទៀតគាត់អាចមើលថែរក្យាឳពុកម្តាយគាត់នៅពេលជរា។
ម្តាយគាត់តែងតែផ្តល់ប្រាក់អោយគាត់ដើម្បីយកមកផ្គត់ផ្គង់ការសិក្សារបស់គាត់នៅទីក្រុង។ មុននឹងអោយប្រាក់ទៅមិត្តខ្ញុំ គាត់បានប្រដៅថា "កូនឯងមុននឹងចាយវាយ ត្រូវចេះគិតពិចារណាផង។ ពិសេសកុំចាយខ្ចះខ្ជាយពេក។ កូនឯងត្រូវដឹងថា លុយពិបាករកណាស់។" បណ្ខិតយើងតបវិញយ៉ាងហាមបឹល(Humble)ថា "អ្នកម្តាយ កុំបារម្ភពីរឿងនេះអី។ កូនដឹងច្យាស់ណាស់ថា លុយពិបាករក ព្រោះរាល់ថ្ងៃ នេះ ទំរាំខ្ញុំបានលុយប៉ាវសង្សាខ្ញុំញ៉ាំតែគុជ នឹងសបពីញ ខ្ញុំត្រូវចំណាយពេលរកលុយនៅក្នុងខ្នើយផង នឹងរកក្នុងខាប់អង្ករផង។ ហ៊ឺ ពិបាកណាស់។"
នេះបានជា បណ្ឌិតដែលចេះសព្វ ហើយដែលមិនស្គាល់ថាពាក្យទល់ច្រកមែន។ គាត់ចេះកំប្លែង រហូតដល់ម្តាយគាត់រកពាក្យនិយាយលែងកើត មានតែសើចលឺសូហ្គាៗ។

Wednesday, May 12, 2010
រឿង ប្រពន្ធមិត្តខ្ញុំសំដីផ្អែម
ល្ងាចថ្ងៃសុក្រ ពួកយើងប្រុសៗតែងជួបជុំគ្នាញ៉ាំនេះញ៉ាំនោះ និយាយពីនេះនិយាយពីនោះ។ អធិប្បាយទាំងពីរឿងស្រុកទេស រហូតដល់រឿងគ្រួសារផ្ទាល់ខ្ឡន។ យើងអ៊ួតពីរឿងការរីកចំរើនរបស់់សង្គមផង អ៊ួតទាំងពីរឿងប្រពន្ធកូនផង។ មានមិត្តខ្ញុំម្នាក់ទើបនឹងរៀបការហើយថ្មីថ្មោង មិននឹងទាន់បានទៅហននីមូនផង ក៏បានអ៊ួតពីប្រពន្ធគាត់ដែរ។ "ប្រពន្ធខ្ញុំជាស្រ្តីគ្រប់លក្ខ និយាយស្តីសុភាពរាបសារ គួរអោយចង់ស្តាប់ណាស់។ អ្នកណាមិនជឿ មុខជាចាញ់" គាត់ពោលមិនរួចពីមាត់ផង ប្រពន្ធគាត់មកដល់ភ្លាម។ នេះបានចំជានឹកដើម ដង្ហើមដល់មែន។ បងស្រីបានសួរពួកយើងយ៉ាងសុភាពថា "ពួកបងៗអនុញ្ញាត្តអោយខ្ញុំនិយាយជាមួយស្វាមីខ្ញុំបន្តិចបានទេ?" ពួកយើងងកក្បាល ហើយគាត់ក៏បន្តថា "អួនបានប្រាប់បងឯងហើយ ថាកុំអោយស៊ីផឹកជាមួយពួកអាឆ្កែអស់ហ្នឹង!" ភ្លាមនោះ ពួកយើងក៏និយាយទៅកាន់មិត្តយើងថា "ឯងឃើញទេ បើឯងស៊ីផឹកជាមួយពួកយើង ប្រហែលជាបងស្រីមិនខឹងដាច់ក្បាល ដាច់កន្ទុយដូច្នេះទេ។ លើកក្រោយៗ ឯងកុំផឹកជាមួយឆ្កែទៀតណា សំឡាញ់។ បើឯទៅផឹកជាមួយឆ្កែអឹញ្ចឹង គ្មាននរណាទ្រាំបានទេ។"
Tuesday, May 4, 2010
ទឹកអប់ផ្កាចំប៉ា
ជាធម្មតាផ្កាចំប៉ាដែលមានគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់នោះ ត្រូវបាននារីភាគច្រើនយកមកចងសក់ដើម្បីជាគ្រឿងលំអរ និងដើម្បីអោយក្លិនដ៏ក្រអូបនេះជាប់នៅនឹងសក់របស់ពួកគេ។
ថ្ងៃបវេសនកាលបានមកដល់ ខ្ញុំបានចូលរៀនក្នុងថ្នាក់ទី៩ដែលក្នុងនោះមានបងប្រុសម្នាក់មានក្លិនក្រអូបម៉្យាងស្រដៀងនឹងក្លិនផ្កាចំប៉ា ចោលក្លិនភាយៗចេញពីខ្លួនគាត់។ ខ្ញុំមានការងឿងឆ្ងល់ជាខ្លាំង ហើយនឹកក្នុងចិត្តថាប្រហែលជាផ្កាចំប៉ានាពេលបច្ចុប្បន្ននេះ ត្រូវបានគេយកទៅច្នៃធ្វើជាទឹកអប់ហើយតាមមើល ពីព្រោះនៅពេលនោះ ខ្ញុំបានលួចចោលកន្ទុយភ្នែកមើលទៅក្បាលរបស់គាត់ដែលកាត់ខ្លីផ្កាថ្កូវដូចជាសក់ពួកទាហានបារាំងដែលចូលស្រុកខ្មែរយើងសម័យអុនតាក់អីច្ចឹងដែរ។ ចៃដន្យអី ថ្ងៃមួយមានម៉ោងកីឡាដែលតំរូវអោយសិស្សទាំងអស់រត់ប្រណាំងគ្នា ហើយលោកគ្រូបានចាត់តាំងអោយខ្ញុំរត់ប្រជែងនឹងគាត់។ ពេលនោះគាត់ពាក់អាវវៀលក្លៀកពណ៌ក្រហមឆ្អៅលេចធ្លោជាងគេជាងឯងណាស់។ ពេលនោះហើយដែលចម្ងល់ទាំងប៉ុន្មានរបស់ខ្ញុំបានស្រាយ ខណៈដែលភ្នែកទាំងគូរបស់ខ្ញុំបានប្រទះឃើញផ្កាចំប៉ាជាច្រើនដោយអចេតនា ប្រហែលជាពីរគុម្ពយ៉ាងតិច បានចងភ្ជាប់យ៉ាងប្រណិតដោយយកចិត្តទុកដាក់បំផុតទៅនឹងក្លៀកម្ខាងៗរបស់បងប្រុសនោះ។ ពេលនោះហើយដែលខ្ញុំបានដឹងថា ផ្កាចំប៉ាមិនទាន់ត្រូវបានយកមកច្នៃជាទឹកអប់ទេ តែអ្វីដែលខ្ញុំបានរៀនពីគាត់គឺនៅពេលដែលគាត់ប្រាប់ខ្ញុំថា មនុស្សយើងតែងតែផ្សាភ្ជាប់ខ្លួនទៅនឹងធម្មជាតិជានិច្ច តែមនុស្សតែងតែមើលរំលងពីទំនាក់ទំនងនេះ។ ហេតុនេះហីយបានជាគាត់សុខចិត្តធ្វើជាគំរូដើម្បីអោយមនុស្សដែលនៅជុំវិញខ្លួនគាត់ បានយល់ពីទំនាក់ទំនងនេះដែលមិនអាចផ្តាច់បាននេះ។
ណាហ្គូយ៉ា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១០
ដោយ ការាសឹ១

Friday, February 12, 2010
Subscribe to:
Posts (Atom)